ផ្ដល់ជូនគណនី ប្រាក់រៀល ចូលរួមលើកកម្ពស់រូបិយប័ណ្ណជាតិ…
សេចក្តីជូនដំណឹង !
យោង៖ –សេចក្តីណែនាំលេខ ធ១៤.០២៤.០០២ ស.ក.ណ.ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ និង សេចក្តីណែនាំបន្ថែមលេខ ធ១៤.០២៤.០០៣ ស.ក.ណ.ន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា។
ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជាដោយចីរភាព និងនិរន្តរភាព ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក យើងខ្ញុំសូមគោរពជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា សម្រាប់ការផ្លាស់ប្តូរនាពេលខាងមុខដើម្បីសម្រួលដល់ដំណើរការប្រាក់រៀលនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធនាគារយើងខ្ញុំនឹង៖
– បើកគណនីជាប្រាក់រៀលសម្រាប់អតិថិជនថ្មីដោយស្វ័យប្រវត្តិ៖ សម្រាប់អតិថិជនថ្មីដែលមានតែគណនីជាប្រាក់ដុល្លារ ធនាគារនឹងបើកជូនអតិថិជននូវគណនីជាប្រាក់រៀល (បន្ថែម) ដោយស្វ័យប្រវត្តិ
– បើកគណនីជាប្រាក់រៀលសម្រាប់អតិថិជនចាស់ដោយស្វ័យប្រវត្តិ៖ សម្រាប់អតិថិជនចាស់របស់ធនាគារយើងខ្ញុំ ដែលបច្ចុប្បន្នមានតែគណនីជាប្រាក់ដុល្លារ ធនាគារយើងខ្ញុំនឹងបើកជូនអតិថិជននូវគណនីជាប្រាក់រៀល (បន្ថែម) ដោយស្វ័យប្រវត្តិ
– ចំពោះការបើក ឬ បិទគណនីប្រាក់រៀលខាងលើ ពុំមានតម្រូវឱ្យអតិថិជនធ្វើការបង់ថ្លៃសេវា និង ថ្លៃសេវាប្រចាំឆ្នាំឡើយ
អតិថិជនជាទីគោរពរបស់ធនាគារយើងខ្ញុំទាំងអស់អាចមកបើកគណនីប្រាក់រៀលបានគ្រប់ពេលវេលា (ក្នុងម៉ោងប្រតិបត្តិការរបស់ធនាគារ) នៅគ្រប់សាខាទាំងអស់របស់ធនាគារ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ ០២៣ ៩០០ ៧៧៧។
សូមអរគុណ