សូមណែនាំដោយមោទនភាពនូវ ប័ណ្ណ ATM របស់យើង
ប័ណ្ណ ATM ត្រូវបានចេញដោយធនាគារ CCU ដល់ម្ចាស់គណនីដើម្បីដំណើរការគណនីរបស់គាត់តាមរយៈម៉ាស៊ីន ATM របស់ធនាគារ CCU – សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ អតិថិជនក៏អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួនដូចជា (ការដាក់ប្រាក់ ដកប្រាក់ និងផ្ទេរប្រាក់) នៅម៉ាស៊ីន ATM របស់ធនាគារ CCU ។
លក្ខណៈពិសេស និងអត្ថប្រយោជន៍នៃប័ណ្ណ ATM
- ភ្ជាប់ជាមួយគណនីបញ្ញើសន្សំ ឬគណនីចរន្តរបស់អ្នក
- មិនមានការគិតកម្រៃសេវាលើប្រតិបត្តិការដកសាច់ប្រាក់របស់អ្នកឡើយ គឺអាស្រ័យលើសមតុល្យដែលមាននៅក្នុងគណនីបញ្ញើសន្សំ ឬគណនីចរន្តរបស់អ្នក។
- មិនត្រូវការពេលរង់ចាំទេ ព្រោះប័ណ្ណត្រូវបានចេញភ្លាមៗ
- អាចប្រើបាននៅម៉ាស៊ីនអេធីអឹមស្វ័យប្រវត្តិរបស់ធនាគារ CCU
- មានសុវត្ថិភាព និងងាយស្រួលជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ
- ការជូនដំណឹង SMS/Email/Mobile Push Notification នៃប្រតិបត្តិការរបស់អ្នក។
- ដកសាច់ប្រាក់បានឆាប់រហ័ស ជាមួយម៉ាស៊ីន ATM របស់ធនាគារ CCU បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។
- ដកសាច់ប្រាក់រហូតដល់ 4,000 ដុល្លារក្នុងមួយថ្ងៃពីម៉ាស៊ីន ATM របស់ធនាគារ CCU ។
- ដាក់ប្រាក់រហូតដល់ 10,000 ដុល្លារក្នុងមួយថ្ងៃជាមួយម៉ាស៊ីន ATM របស់ធនាគារ CCU ។
- ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការ និងសេវាកម្មផ្សេងទៀត។
ហេតុអ្វីបានជាជ្រើសយកប័ណ្ណ ATM របស់ធនាគារ CCU?
សេវាកម្មអតិថិជនដ៏ល្អ
បម្រើសេវាជូនអតិថិជនរបស់យើង ដើម្បីជួយអ្នករាល់សំណួរ ឬកង្វល់នានាដែលទាក់ទងនឹងប័ណ្ណ ATM របស់អ្នក ដោយធានាបាននូវបទពិសោធន៍ដ៏រលូន និងជាទីពេញចិត្ត។
ពង្រឹងសុវត្ថិភាព
ប័ណ្ណ ATM របស់យើងភ្ជាប់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់ ការពារអ្នកពីប្រតិបត្តិការក្លែងបន្លំ និងធានាបាននូវសុវត្ថិភាព និងទំនុកចិត្ត។
សេវាកម្មផលិតផលដ៏ល្អ
ប័ណ្ណ ATM របស់យើងគឺជាប័ណ្ណផ្លាស្ទិច ដែលភ្ជាប់ទៅគណនីបញ្ញើសន្សំ/ចរន្តរបស់អ្នក ដើម្បីពិនិត្យមើលសមតុល្យគណនី ការដកសាច់ប្រាក់ និងសេវាកម្មផ្សេងៗទៀត។
សេវាកម្ម និងផលិតផលផ្ទាល់ខ្លួន
ធនាគាររបស់យើងផ្តល់ជូននូវសេវាកម្មផ្ទាល់ខ្លួន និងផលិតផលតាមតម្រូវការជាក់លាក់របស់ អតិថិជន។
ដំណើរការរហ័ស
ដំណើរការអនុម័ត្រ ដែលធានាបាននូវបទពិសោធន៍រហ័ស ដែលអនុញ្ញាតឱ្យអ្នកទទួលបានថវិកាបានភ្លាមៗ។
ឯកសារតម្រូវតិចតួច
ដំណើរការស្នើសុំប័ណ្ណ ATM ពាក់ព័ន្ធនឹងឯកសារតិចតួច ដែលធ្វើឱ្យវាគ្មានការរំខាន និងងាយស្រួល។